
នៅពេលដែលកូនក្នុងផ្ទៃមានអាយុចាប់ចូល ៧ខែ យើងជាឪពុកអ្នកម៉ាក់ត្រូវការខ្វាយខ្វល់ជាចាំបាច់សម្រាប់ការរៀបចំរឿងមួយចំនួនដើម្បីត្រៀមទទួលយករាជបុត្រា រាជបុត្រី ជាបេះដូង នឹងជាដង្ហើមរបស់យើងដែលនឹងកើតចេញមកក្នុងពេលដ៍ខ្លីខាងមុខ។

ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវរឿងដ៍សំខាន់មួយ ដែលចាំបាច់បំផុតសម្រាប់ត្រៀមរៀបចំ នោះគឺ “៣ វ៉ាលីត្រៀមសម្រាប់សម្រាល” ដើម្បីមានភាពងាយស្រួលក្នុងការរកអ្វីគ្រប់យ៉ាងដែលងាយស្រួលនៅពេលអ្នកស្ថិតនៅក្នុងមន្ទីរពេទ្យ ម្លោះហើយយើងត្រូវចែកជាពីវ៉ាលី តើក្នុង ៣វ៉ាលីផ្សេងគ្នានេះ មានអ្វីខ្លះ?

វ៉ាលីទី ១ គឺសម្រាប់កូនតូចរួមមាន
· កន្សែងរុំ (គួជ្រើសរើសសាច់ក្រណាត់ណាដែលទន់ល្មើយសម្រាប់ទារក)
· ស្រោមដៃ ស្រោមជើង
· មួក
· ខោអាវ
· សាប៊ូសម្រាប់ទារក
· មុងតូចសម្រាប់ទារក
· ក្នើយកើយតូច
· ដប និង ម្សៅទឹកដោះគោ (បង្ការសម្រាប់ទារកដែលមិនអាចបៅដោះបាន ក្រោយពេលកើត)
· ខោទឹកនោមសម្រាប់ទារក
· ចានធុនមុជទឹកសម្រាប់ទារក

វ៉ាលីទី ២ គឺសម្រាប់លោកប៉ាអ្នកម៉ាក់រួមមាន
· ឯកសារអត្តសញ្ញាណ
· សារ៉ុងសម្រាប់អ្នកអ្នកម៉ាក់
· កន្សែងជូតខ្លួន
· ខោអាវអ្នកអ្នកម៉ាក់ លោកឪពុក (រៀបចំសម្រាប់យ៉ាងច្រើនបំផុត៧ថ្ងៃ)
· ស្រោមជើងអ្នកម៉ាក់
· ច្រាស និងថ្នាំដុសធ្មេញ
· សាប៊ូកក់សក់ សាប៊ូលាងមុខ សាប៊ូដុសខ្លួន
· ខ្សែចងសក់អ្នកម៉ាក់ និងក្រាសសិតសក់
· ខោទឺកនោមសម្រាប់អ្នកម៉ាក់
· សំឡី
· ស្បែកជើង (សម្រាប់ផ្លាស់ប្តូរ)
· គ្រឿងសម្អាងផ្សេងៗ

វ៉ាលីទី ៣ ផ្សេងៗរួមមាន
· សាច់ប្រាក់សុទ្ធ (សម្រាប់ចាយវាយផ្សេងដែលត្រូវអោយមានជាសាច់ប្រាក់សុទ្ធ)
· ក្រដាសអនាម័យ
· ទឹកសុទ្ធ
· កូនកំបិតតូចសម្រាប់ដាក់លើក្បាលកូន (យោងទៅតាមជំនឿរបស់អ្នក)
· ទៀនពិលាការ និងដែកកេះ (យោងទៅតាមជំនឿរបស់អ្នក)
· កន្សែងត្រជាក់
· គំសៀវដាំទឹកអគ្គិសនី
· ស្បោងខ្មៅសម្រាប់ដាក់សម្រាម
· ឆ្នាំងសាកទូរស័ព្ធ
· ចំណីញាំលេង
· ក្រូណូដាក់ឯកសារ
· ឯកសារពិនិត្យផ្ទៃពោះចាប់ទាំងពីខែដំបូងមក

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបានច្រើនសម្រាប់ជាពិសេសដល់លោកប៉ាអ្នកម៉ាកថ្មីដែលមានកូនលើកដំបូង។ សូមអោយមានសុវត្ថិភាពសម្រាប់ការសម្រាល និងសូមអោយមានសំណាងល្អនៅមន្ទីរពេទ្យ ជាមួយទារកថ្មីរបស់អ្នក !!

No comments:
Post a Comment