Thursday, November 30, 2017

វ៉ាលីសម្រាប់ត្រៀមសម្រាល


នៅពេលដែលកូនក្នុងផ្ទៃមានអាយុចាប់ចូល ៧ខែ យើងជាឪពុកអ្នកម៉ាក់ត្រូវការខ្វាយខ្វល់ជាចាំបាច់​សម្រាប់ការរៀបចំ​រឿងមួយ​ចំនួន​​​ដើម្បី​ត្រៀមទទួលយករាជបុត្រា រាជបុត្រី ជាបេះដូង នឹងជាដង្ហើមរបស់យើងដែលនឹង​កើតចេញ​មកក្នុង​ពេល​ដ៍ខ្លី​ខាង​មុខ​។


ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវរឿងដ៍សំខាន់មួយ ដែលចាំបាច់បំផុតសម្រាប់ត្រៀមរៀបចំ នោះគឺ “វ៉ាលីត្រៀមសម្រាប់សម្រាល” ដើម្បីមានភាពងាយស្រួលក្នុងការរកអ្វីគ្រប់យ៉ាងដែលងាយស្រួល​នៅពេលអ្នកស្ថិត​នៅក្នុង​មន្ទីរ​ពេទ្យ ម្លោះហើយយើងត្រូវចែកជាពីវ៉ាលី តើក្នុង ៣វ៉ាលីផ្សេងគ្នានេះ មានអ្វីខ្លះ?


វ៉ាលីទី ១ គឺសម្រាប់កូនតូចរួមមាន
·         កន្សែងរុំ (គួជ្រើសរើសសាច់ក្រណាត់ណាដែលទន់ល្មើយសម្រាប់ទារក)
·         ស្រោមដៃ ស្រោមជើង
·         មួក
·         ខោអាវ
·         សាប៊ូសម្រាប់ទារក
·         មុងតូចសម្រាប់ទារក
·         ក្នើយកើយតូច
·         ដប និង ម្សៅទឹកដោះគោ (បង្ការសម្រាប់ទារកដែលមិនអាចបៅដោះបាន ក្រោយពេលកើត)
·         ខោទឹកនោមសម្រាប់ទារក
·         ចានធុនមុជទឹកសម្រាប់ទារក

វ៉ាលីទី ២ គឺសម្រាប់លោកប៉ាអ្នកម៉ាក់រួមមាន
·         ឯកសារអត្តសញ្ញាណ
·         សារ៉ុងសម្រាប់អ្នកអ្នកម៉ាក់
·         កន្សែងជូតខ្លួន
·         ខោអាវអ្នកអ្នកម៉ាក់ លោកឪពុក (រៀបចំសម្រាប់យ៉ាងច្រើនបំផុត៧ថ្ងៃ)
·         ស្រោមជើងអ្នកម៉ាក់
·         ច្រាស និងថ្នាំដុសធ្មេញ
·         សាប៊ូកក់សក់ សាប៊ូលាងមុខ សាប៊ូដុសខ្លួន
·         ខ្សែចងសក់អ្នកម៉ាក់ និងក្រាសសិតសក់
·         ខោទឺកនោមសម្រាប់អ្នកម៉ាក់
·         សំឡី
·         ស្បែកជើង (សម្រាប់ផ្លាស់ប្តូរ)
·         គ្រឿងសម្អាងផ្សេងៗ


វ៉ាលីទី ៣ ផ្សេងៗរួមមាន
·         សាច់ប្រាក់សុទ្ធ (សម្រាប់ចាយវាយផ្សេងដែលត្រូវអោយមានជាសាច់ប្រាក់សុទ្ធ)
·         ក្រដាសអនាម័យ
·         ទឹកសុទ្ធ
·         កូនកំបិតតូចសម្រាប់ដាក់លើក្បាលកូន (យោងទៅតាមជំនឿរបស់អ្នក)
·         ទៀនពិលាការ​ និងដែកកេះ (យោងទៅតាមជំនឿរបស់អ្នក)
·         កន្សែងត្រជាក់
·         គំសៀវដាំទឹកអគ្គិសនី
·         ស្បោងខ្មៅសម្រាប់ដាក់សម្រាម
·         ឆ្នាំងសាកទូរស័ព្ធ
·         ចំណីញាំលេង
·         ក្រូណូដាក់ឯកសារ
·         ឯកសារពិនិត្យផ្ទៃពោះចាប់ទាំងពីខែដំបូងមក


ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបានច្រើនសម្រាប់ជាពិសេសដល់លោកប៉ាអ្នកម៉ាកថ្មីដែលមានកូនលើកដំបូង។ សូមអោយមានសុវត្ថិភាពសម្រាប់ការសម្រាល និងសូមអោយមានសំណាងល្អនៅមន្ទីរពេទ្យ ជាមួយទារកថ្មីរបស់អ្នក !!

Tuesday, November 28, 2017

តើអ្វីទៅជា ពិធីសែនដកជើងធូប?


 ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយនៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និងប្រជាជន​វៀត​ណាម​។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវបាន​ធ្វើឡើង​ចន្លោះ​ពី​ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំ​ពីរ​​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិននិង​វៀតណាម​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក សុខ មាន អ្នក​នៅ​ព្រះវិហារ​ចិន វង់ ផេង ស្ថិតនៅ​ខាងលិចសាលា​វិទ្យាល័យ ព្រះយុគន្ធរ ក្នុងរាជធានី​ភ្នំពេញ​។​




មុន​ពេល​ដក​ជើងធូប ឬ​រុះរើ​បោសសម្អាត និង​រៀបចំ​សាជាថ្មី​ឡើងវិញ ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ប្រកាន់​នូវ​ប្រពៃណី​ដ៏​ខ្ជាប់ខ្ជួន​មួយ គឺ​ត្រូវតែ​មាន​រៀបចំ​ពិធី​សែន​ព្រេន​។ ពិធីសែនព្រេន​នេះហើយ ដែល​គេ​ហៅថា សែន​ដក​ជើងធូប​ ពោល​គឺ​ជា​​ពិធី​សែនដើម្បី​សុំ​ដក​ជើងធូប និង​រៀបចំ​កំប៉ុង ជើង​ពាន ឬ​ផើង សម្រាប់​ដោត​ធូប​សាជាថ្មី​ឡើងវិញ ដែល​នឹង​ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​ពេញ​មួ​យឆ្នាំ​ត​ទៅ​មុខ​។





លោក សុខ មាន បាន​លើកឡើងថា ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយក្នុង​ចំណោម​​ពិធីសែនព្រេន​នានា នៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ដែល​គេ​ធ្វើ​នៅ​រយៈពេល ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំពីរ​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី រៀងរាល់​ឆ្នាំ​។ ពោល​គឺ​ថ្ងៃ​ទី​២៣ ( ប្រតិទិន​ចិន​-វៀតណាម ) សម្រាប់​ប្រជាជន​វៀតណាម នៅ​ថ្ងៃ​ទី​២៤ សម្រាប់​ចិន​កន្តាំង សម្រាប់​ចិន​ទា​ជីវ គេ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ នៃ​ប្រតិទិន​ចិន​-វៀត​ណាម ដែល​ឆ្នាំ​នេះត្រូវ​នឹង​ថ្ងៃទី​១៦ ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ នៃ​ប្រតិ​ទិន​​ឆ្នាំ​សកល​។

លោក សុខ មាន ជា​អ្នក​ស្នងរូប​នៅ​ព្រះវិហារ វង់ ផេង ខាងលិច​សាលា​ព្រះ​យុគន្ធរ ដែល​មាន​ក្បូរ​ក្បាច់រចនា​តាម​បែប​ចិន​-វៀតណាម បាន​លើកឡើង​ថា ការ​ដែល​យើង​ទៅ​ប៉ះពាល់ រើ​រុះ លើក ដាក់ ពា​ន ឬ​ផើង​ជើង​ធូប​នោះ ម្ចាស់​ជើងធូប ( ទេវតា និង កុង ម៉ា ) មិន​សប្បាយ​ចិត្ត​ទេ​!។​


លោក សុខ មាន បានលើកឡើង​ថា ការ​ដែល​គេ​មិន​ហ៊ាន​ដក​ជើងធូបនៅ​ថ្ងៃ​ណា​មួយ មុន​ពេល​បាន​ធ្វើ​ពិធី​សែន​ដក​ជើង​ធូប​នោះ មក​ពី​គេ​មិន​ហ៊ានប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប​។ មិន​ហ៊ាន​ប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប ព្រោះតែ​គេ​ខ្លាច​ទេវតា កុង ម៉ា មិន​សប្បាយចិត្ត​។ ប្រជាជន​ចិន ក៏ដូចជា​ប្រជាជនវៀតណាម និង​ពលរដ្ឋ​ខ្មែរ ដែល​កាត់​សែ​ស្រឡាយ​ចិន​-វៀតណាម មិន​ហ៊ាន​បំពាន​ប្រពៃណី ឬ​ធ្វើឱ្យ​ទេវតា កុង ម៉ា អាក់​អន់ ឬ​ឃ្នើសចិត្ត​ឡើយ ត្បិត​គេ​ខ្លាច​អ្នក​ទាំងនោះ ( ទេវតា កុង ម៉ា​ ) មិន​ជួយ​ថែរក្សា ចម្រុងចម្រើន​ដល់​ពួកគេ​។​



អ្នក​នៅ​វិហារ​ចិន លោក សុខ មាន បាន​រៀបរាប់​ដោយ​សំដី​ប៉ៃ​ឡាំ ជា​ភាសា​ខ្មែរ​ថា ពិធី​សែន​ដក​ជើងធូប ដើម្បី​ដក​ជើងធូប និង​រៀបចំ​ពាន ឬ​ផើង​ជើងធូប​ឡើងវិញ ដើម្បី​ដឹង​គុណ​ដល់​ទេវតា កុង ម៉ា ដែល​បាន​ថែរក្សា និង​ឲ្យ​យើង​ចម្រុងចម្រើន​អស់​ពេញ​មួយ​ឆ្នាំ​កន្លងមក​។ ពិធី​នេះក៏​ដើម្បី​ជូន​ដំណើរ​ទេវតា កុង​ម៉ា ត្រឡប់​ទៅ​ឋាន​ទេវលោក ឬ​ឋាន​លើ​

នៅពាន កំប៉ុង ឬ​ផើង​ជើងធូប​ទាំងនោះ គេ​រក្សាទុក​ជើងធូប​ប្រាំ​សរសៃនៅ​កន្លែង​ទេវតា​។ ចំណែក​នៅ​កុងម៉ា គេ​រក្សាទុក​ជើងធូប​បី​សរសៃ​។ អ្នក​កាត់​ចិន​-វៀតណាម​ខ្លះ ក្រោយ​ពី​ដក​ជើងធូប​ហើយ ត្រូវ​អុចធូប​សាជាថ្មី​នោះ ដោយ​នៅ​កន្លែងទេវតា អុច សរសៃ និង​នៅ​កន្លែង​កុងម៉ា សរសៃ ដែល​ជា​ការទទួល​ស្វា​គន៍​ទេវតា និង​កុង ម៉ា ដែល​នឹង​ចុះ​មក​បីបាច់​ថែរក្សា​ចម្រុងចម្រើន​ដល់​ប្រជាជន​ចិន​-វៀតណាម នៅ​ថ្ងៃ​សែនសម្រាប់​ឆ្នាំ​ថ្មី​។​

លោក សុខ មាន ក៏​បាន​បន្ថែមថា ប្រពៃណី​ដែលជា​ត្រណម​របស់​ប្រជាជន​ចិន ក៏ដូចជាប្រជាជន​វៀតណាម សម្រាប់​រយៈពេល​មួយ​ឆ្នាំ ជើង​ធូប ឬ​កន្ទុយ​ធូប ត្រូវ​គេ​ដក​តែ​ម្តង​ប៉ុណ្ណោះពី​កំប៉ុង​ផើង ឬ​ពាន​សម្រាប់​ដោត​ធូប​។ ពោល​គឺ​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ ទើប​គេ​ហ៊ាន​រុះរើ និង​ដក​ជើងធូប និង​រៀបចំ​ឡើង​វិញ​។​

នៅ​ប្រទេស​កម្ពុជា ជាពិសេសនៅតាម​ទីប្រជុំជន នៃ​បណ្តា​ខេត្ត​ក្រុង​នានា ក៏ដូចជា​នៅរាជធានី​ភ្នំពេញ មិន​ថា​តែ​អ្នកដែល​មាន​សាច់ឈាម​ជា​ចិន និង​វៀតណាម​សុទ្ធសាធ ឬ​អ្នក​ជាប់សែស្រឡាយ​ចិន​បន្តិចបន្តួច​ឡើយ សូម្បី​អ្នក​ខ្លះដែល​មាន​ឈាមជ័រ​ជា​ខ្មែរ សព្វថ្ងៃក៏​ធ្វើ​ពិធី​សែន​ដក​ជើងធូប និង​សែន​ពេល​ចូលឆ្នាំ​ចិន​ផង​ដែរ​។



ប៉ុន្តែ​នៅពេល​សួរថា តើ​អ្នក​បាន​ចេះ ឬ​យល់​ដឹង​អំពី​ប្រពៃណី​សែន​ដក​ជើងធូប ដែរឬទេ​? ចម្លើយ​ស្ទើរតែ​មួយរយ​ភាគរយ សុទ្ធតែ​ឆ្លើយថា មិន​ដឹង​ដែរ​! តែ​ធ្វើ​នេះ ( សែន​ដក​ជើងធូប ) តាម​គេ តាម​ឯង ដែល​ជា​ទម្លាប់​តៗ​គ្នា​មក​។​

យ៉ាងណាក៏ដោយ ប្រពៃណី​សែន​ដក​ជើងធូប ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ប្រជាជន​កម្ពុជា មាន​សែស្រឡាយ​ចិន និង​ជនជាតិ​វៀតណាមនៅ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ប្រាំ ឬ​ប្រាំ​មួយថ្ងៃ ឬក៏ប្រាំពីរថ្ងៃមុន​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​។