បៀបទាយមានដូចតទៅ៖
ដំបូងឱ្យសរសេរឈ្មោះឪពុក និងម្ដាយ (ឈ្មោះអ្នកស្រុកហៅទូទៅ) ឱ្យត្រឹមត្រូវតាមតួអក្សរខេមរា ហើយឱ្យរាប់គ្រប់តួអក្សរទាំងព្យញ្ជនៈ ទាំងស្រៈនិស្ស័យ ឃើញប៉ុន្មាន ឱ្យចែកជា២ ហើយមើលសំណល់ បើសេស ឬសំណល់១ ថាកូននោះជាភេទប្រុស គត់ឬសំណល់០ ថាកូននោះជាភេទស្រី ។

បៀបរាប់៖
- ស្រៈ ា ិ ុ ូ ួ េ ះ ៈ ំ រាប់១ក្នុងមួយតួៗ ។
- ស្រៈ ី ឹ ឺ ែ ៃ ោ ៅ ុំ ាំ ុះ េះ ៀ រាប់២ក្នុងមួយតួៗ ។
- ស្រៈ ោះ ឿ ើ រាប់៣ក្នុងមួយតួៗ ។
- អក្សរ ឡ ផ និង អ រាប់២ ឯព្យញ្ជនៈផ្សេងពីនេះ ឱ្យរាប់១ក្នុងមួយតួៗ ។
- វណ្ណយុត្ត បន្តក់ (់) ត្រីសព្ទ (៊) ទណ្ឌឃាត (៏) របាទ (៌) ។ល។ រាប់១ក្នុងមួយតួៗ ។
- វណ្ណយុត្ត មូសិកទន្ត (៉) រាប់២ក្នុងមួយតួៗ ។
ឧទាហរណ៍៖
- វេស្សន្ដរ រាប់បាន៧ + មេទ្រី រាប់បាន៦ = ១៣ ។ ១៣៖២=៦ សំណល់សល់១ លទ្ធផលកូនប្រុស គឺជាលីនេះឯង ។
- សិទ្ធត្ថ រាប់បាន៦ + ពិម្ពា រាប់បាន៥ = ១១ ។ ១១៖២=៥ សំណល់សល់១ លទ្ធផលកូនប្រុស គឺរាហ៊ុល ។
- ឪពុកខ្ញុំ បូរ រាប់បាន៣ + ម្ដាយ ហ៊ន រាប់បាន៣ = ៦ ។ ៦៖២=៣ សំណល់សល់០ កូនស្រី គឺបងស្រីខ្ញុំហ្នឹងឯង ។
ការប្ដូរឈ្មោះឪពុក ឬម្ដាយ ក៏អាចនាំឱ្យភេទកូនខាងក្រោយផ្លាស់ប្ដូរបានដែរ ប៉ុន្តែលុះត្រាតែឈ្មោះថ្មី ត្រូវអ្នកស្រុកអ្នកភូមិ ហៅបានរត់មាត់ ៕
របៀបទស្សន៍ទាយកូនប្រុស ឬកូនស្រីក្នុងគភ៌តាមនាមឈ្មោះឪពុកម្ដាយនេះ ទាយបានតែកូនដំបូងទេ ចំណែកកូនទី២ ឬទី៣ ទាយមិនត្រូវឡើយ ។
No comments:
Post a Comment