
នៅពេលដែលកូនក្នុងផ្ទៃមានអាយុចាប់ចូល ៧ខែ យើងជាឪពុកអ្នកម៉ាក់ត្រូវការខ្វាយខ្វល់ជាចាំបាច់សម្រាប់ការរៀបចំរឿងមួយចំនួនដើម្បីត្រៀមទទួលយករាជបុត្រា
រាជបុត្រី ជាបេះដូង នឹងជាដង្ហើមរបស់យើងដែលនឹងកើតចេញមកក្នុងពេលដ៍ខ្លីខាងមុខ។

ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា
នូវរឿងដ៍សំខាន់មួយ ដែលចាំបាច់បំផុតសម្រាប់ត្រៀមរៀបចំ នោះគឺ “៣ វ៉ាលីត្រៀមសម្រាប់សម្រាល” ដើម្បីមានភាពងាយស្រួលក្នុងការរកអ្វីគ្រប់យ៉ាងដែលងាយស្រួលនៅពេលអ្នកស្ថិតនៅក្នុងមន្ទីរពេទ្យ
ម្លោះហើយយើងត្រូវចែកជាពីវ៉ាលី តើក្នុង ៣វ៉ាលីផ្សេងគ្នានេះ មានអ្វីខ្លះ?

វ៉ាលីទី
១ គឺសម្រាប់កូនតូចរួមមាន
·
កន្សែងរុំ
(គួជ្រើសរើសសាច់ក្រណាត់ណាដែលទន់ល្មើយសម្រាប់ទារក)
·
ស្រោមដៃ
ស្រោមជើង
·
មួក
·
ខោអាវ
·
សាប៊ូសម្រាប់ទារក
·
មុងតូចសម្រាប់ទារក
·
ក្នើយកើយតូច
·
ដប និង
ម្សៅទឹកដោះគោ (បង្ការសម្រាប់ទារកដែលមិនអាចបៅដោះបាន ក្រោយពេលកើត)
·
ខោទឹកនោមសម្រាប់ទារក
·
ចានធុនមុជទឹកសម្រាប់ទារក

វ៉ាលីទី
២ គឺសម្រាប់លោកប៉ាអ្នកម៉ាក់រួមមាន
·
ឯកសារអត្តសញ្ញាណ
·
សារ៉ុងសម្រាប់អ្នកអ្នកម៉ាក់
·
កន្សែងជូតខ្លួន
·
ខោអាវអ្នកអ្នកម៉ាក់
លោកឪពុក (រៀបចំសម្រាប់យ៉ាងច្រើនបំផុត៧ថ្ងៃ)
·
ស្រោមជើងអ្នកម៉ាក់
·
ច្រាស
និងថ្នាំដុសធ្មេញ
·
សាប៊ូកក់សក់
សាប៊ូលាងមុខ សាប៊ូដុសខ្លួន
·
ខ្សែចងសក់អ្នកម៉ាក់
និងក្រាសសិតសក់
·
ខោទឺកនោមសម្រាប់អ្នកម៉ាក់
·
សំឡី
·
ស្បែកជើង
(សម្រាប់ផ្លាស់ប្តូរ)
·
គ្រឿងសម្អាងផ្សេងៗ

វ៉ាលីទី
៣ ផ្សេងៗរួមមាន
·
សាច់ប្រាក់សុទ្ធ
(សម្រាប់ចាយវាយផ្សេងដែលត្រូវអោយមានជាសាច់ប្រាក់សុទ្ធ)
·
ក្រដាសអនាម័យ
·
ទឹកសុទ្ធ
·
កូនកំបិតតូចសម្រាប់ដាក់លើក្បាលកូន
(យោងទៅតាមជំនឿរបស់អ្នក)
·
ទៀនពិលាការ
និងដែកកេះ (យោងទៅតាមជំនឿរបស់អ្នក)
·
កន្សែងត្រជាក់
·
គំសៀវដាំទឹកអគ្គិសនី
·
ស្បោងខ្មៅសម្រាប់ដាក់សម្រាម
·
ឆ្នាំងសាកទូរស័ព្ធ
·
ចំណីញាំលេង
·
ក្រូណូដាក់ឯកសារ
·
ឯកសារពិនិត្យផ្ទៃពោះចាប់ទាំងពីខែដំបូងមក

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបានច្រើនសម្រាប់ជាពិសេសដល់លោកប៉ាអ្នកម៉ាកថ្មីដែលមានកូនលើកដំបូង។
សូមអោយមានសុវត្ថិភាពសម្រាប់ការសម្រាល និងសូមអោយមានសំណាងល្អនៅមន្ទីរពេទ្យ ជាមួយទារកថ្មីរបស់អ្នក
!!

No comments:
Post a Comment