
ជេក ម៉ា និងសិល្បករក្បាច់គុនដ៏ល្បីល្បាញ៨ នាក់ផ្សេងទៀតបានបង្កើត ខ្សែភាពយន្តមួយដែលបង្ហាញពីកំលាំងនៃក្បាច់គុណតៃជី។

ជេក ម៉ា រៀបចំសម្រាប់ការប្រយុទ្ធនៅក្នុងខ្សែភាពយន្តចុងក្រោយរបស់គាត់។
ជេក ម៉ា ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសចិន ហើយគឺជាស្ថាបនិកនៃក្រុមហ៊ុន អេឡិចត្រូនិចចិនដ៍ធំបំផុតឈ្មោះ ថា អាលីបាបា។ ឥឡូវនេះគាត់បានត្រូវគេបន្ថែមរហ័សនាមមួយផ្សេងទៀតគឺ តារាកុងហ្វូ។
កាលពីថ្ងៃទី១១ វិច្ជិកានេះ អាលីបាបា បានចេញផ្សាយខ្សែភាពយន្តខ្នាតខ្លីរយៈពេល ២០ នាទី ដែលតារាសម្តែងវ័យ៥៣ឆ្នាំ គឺលោក ជេក ម៉ា បានវាយសត្រូវជាបន្តបន្ទាប់ក្នុងការប្រកួតដ៍ល្អទាក់ភ្នែកនឹងមិនគួរឱ្យជឿ។

លោកម៉ា ឈ្នះលើសិល្បករក្បាច់គុនចិនលោក Wu Jing

លោកម៉ា បានផ្តល់នូវការទាត់ចង្កៀងចង្កូតទៅអ្នកចំបាប់សញ្ជាតិស៊ុណូ Asashoryu Akinori

លោក ម៉ា ឈរនៅលើតារាសម្តែងចិន Jacky Heu ដែលចាញ់
គូប្រជែងទាំងនោះរួមមានជើងឯកពិភពលោក Wushu ដែលចូលនិវត្តន៍ Jet Li និង Donnie Yen ដែលលេងជាមួយអ្នកចម្បាំងពិការភ្នែក (blind warrior) ដែលមានឈ្មោះថា Chirrut Imwe ក្នុងរឿង "Rogue One: A Star Wars Story."។
ខ្សែភាពយន្តខ្នាតតូចនេះ បានបង្ហាញអោយពី "សិល្បៈនៃការវាយប្រហារនិងការការពារ" - លោយលោកម៉ា បានធ្វើការវាយប្រហារសត្រូវទាំងប្រាំបីនាក់ ដោយប្រើក្បាច់តៃជីដែលជាសិល្បៈក្បាច់គុនប្រពៃណីចិនដែលពាក់ព័ន្ធនឹងចលនាធំ។
នៅចុងបញ្ចប់នៃខ្សែភាពយន្តនេះ លោកម៉ាប្រយុទ្ធជាមួយលោកលី និងលោកយ៉ែន ហើយបានសម្រេចយកបានសាស្ត្រាស្លឹករឹតដ៏បុរាណមួយដែលមានសរសេរថា " Gongshoudao " ។

នៅក្នុងខ្សែភាពយន្តនេះស្ថាបនិកក្រុមហ៊ុនអាលីបាបាគឺខ្លាំងណាស់គាត់បានបំបែកបាល់បោះមួយដោយប្រើកណ្តាប់ដៃរបស់គាត់

អាគីណូបានចាប់បង្វិលលោកម៉ានៅកំឡុងពេលប្រយុទ្ធរបស់ពួកគេ
ខ្សែភាពយន្តដែលមានការសន្ទនាតិចតួចនេះ យើងមើលឃើញថាមហាសេដ្ឋីរូបនេះ ចង់បង្ហាញអំពីក្បាច់គុនមួយក្នុងន័យ "យុត្តិធម៌គ្មានការភ័យខ្លាចអ្វីសោះឡើយ" ។

Jet Li ត្រូវបាន Jack Ma វាយចំទ្រូង
ខ្សែភាពយន្តនេះបញ្ចប់ដោយមានសារខ្លីៗជាវីដេអូ ពីតារាសម្តែងហូលីវូដលោក Jason Statham និងអ្នកប្រដាល់ Manny Pacquiao ដែលសុំជួបជាមួយលោក Jack Ma ដើម្បីប្រកួតប្រជែងមួយ នេះបង្ហាញថាខ្សែភាពយន្តនេះនឹងអាចមានរឿងភាគបន្តថ្មីមួយទៀត។
ចាប់តាំងពីថ្ងៃសៅរ៍មកខ្សែភាពយន្តនេះត្រូវបានទទួលការទស្សនាជាង១០៦ លាននាក់និងមតិយោបល់ចំនួន ១១០០០ ដែលភាគច្រើនបានលើកសរសើរជំនាញសម្ដែងរបស់លោកម៉ា។
លោកម៉ាបានសិក្សាតាជីតាំងពីឆ្នាំ១៩៨៨មក។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនអាលីបាបាបាននិយាយថាលោកម៉ា បានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះគឺ ដើម្បី "លើកកម្ពស់ក្នុងការធ្វើលំហាត់ប្រាណនិងសុខុមាលភាព និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំនោមមនុស្សដែលមានវប្បធម៌ខុសគ្នា" ។
អាលីបាបាបាននិយាយថាលោក Jet Li បានផលិតខ្សែភាពយន្តនេះឡើងដោយគ្មាននរណាម្នាក់នៅក្នុងក្រុមរឿងនេះ "Gongshoudao" បានទទួលប្រាក់សម្តែងនៅក្នុងខ្សែភាពយន្តនោះទេ។

តួសម្ដែងទាំងអស់ជាមួយនឹងលោកម៉ានៅកណ្តាល
ការចេញផ្សាយខ្សែភាពយន្តនេះ (ថ្ងៃទី១១ ខែវិច្ឆិកា)គឺត្រូវចំស្របគ្នាជាមួយនឹងថ្ងៃ Singles’ Day ដែលជាព្រឹត្តិការណ៍លក់ដ៏អស្ចារ្យមួយនៅក្នុងប្រទេសចិនដែលបង្កើតឡើងដោយក្រុមហ៊ុនអាលីបាបា។
កាលបរិច្ឆេទត្រូវបានគេជ្រើសរើសជាការប្រារព្ធពិធីរបស់ singledom ព្រោះតួលេខរបស់វាគឺថ្ងៃទី ១១ ខែ ១១ មើលទៅដូចជាមនុស្សឈរពឹងផ្អែកនៅលើខ្លួនឯង។

ប្រភពៈ http://uk.businessinsider.com
No comments:
Post a Comment