Friday, November 17, 2017

<!doctype html>
<html>
<head>
<link rel="canonical" href="http://camsamrors.blogspot.com/2017/10/blog-post.html"/>
<meta charset="utf-8"/>
<meta property="fb:article_style" content="default"/>
</head>
<body>
<article>
<header>
<figure><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZB3ICbN1yufsVdFqmsWS5hB5zT9NSvuclzH78TysiwuostytjgrAcsWW3hYlp9-Bd0sAI4ZH8OA8kRdCDBPeBYjlhHiSv68BSlJvq8G5B5BQ4n_hJMosx7NED89LvfB_HLEMRzOe6SSP/s320/ee7bf612bb65a4c74b5fec3f9fe6f724--cambodian-wedding-khmer-wedding.jpg"/></figure>

<h1>តើការចងអំបោះពណ៌ស ឬក្រហម នៅកដៃ ចង្កេះ ឬនៅ ក មានអត្ថន័យយ៉ាងម៉េច នៅក្នុងប្រពៃណីខ្មែរ?</h1>
<br>

<time class="op-published" datetime="2017-11-17T16:20:03+00:00">17 November 2017, 16:20pm</time>

<address>សម្រស់កម្ពុជាថ្មី</address>
<h3 class="op-kicker">"Please help to like and share"</h3>
</header>
<br> 
<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>
<p>តើការចងអំបោះពណ៌ស ឬក្រហម នៅកដៃ ចង្កេះ ឬនៅ ក មានអត្ថន័យយ៉ាងម៉េច នៅក្នុងប្រពៃណីខ្មែរ?</p>
<h2>១/ អំពីការចងអំបោះក្រហម​ ឬកន្សែងក្រហម៖</h2>
<p>នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនាលាតឥទ្ធិពលមកលើប្រទេសខ្មែរ ពលរដ្ឋនៅទឹកដីឥណ្ឌូចិន ប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា (Animism)គឺការមានជំនឿ លើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំនិងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធ សក្តិសិទ្ធិ រក្សាលោក ដូចជាៈ</p>
<p>១.១- អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក)</p>
<p>១.២- អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក)</p>
<p>១.៣- មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ)</p>
<p>១.៤- ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ)</p>
<p>១.៥- ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន)</p>
<p>១.៦- ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម។</p>
<br>
<figure><img src="http://www.dnt-news.com/images/contents/news/1488621593-11q.jpg"/></figure>

<p>ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន</p>
<p>១.៧- មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ)</p>
<p>១.៨- ព្រាយ អាប(ដែលជាសេនា ទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជាបានគ្រប់ពេល)។ </p>
<br>

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>

<p>ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួលឥទ្ធិពល បន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។</p>
<figure><img src="http://www.dnt-news.com/images/contents/news/1168/14q.jpg"/></figure>
<br>
<p>នៅក្នុងជំនឿ វិញ្ញាណនិយម នេះ អ្នកស្រុកនិយម ប្រើពណ៌ក្រហម​ ជាតំណាង ឬទិ្ធអំណាច រាសី ឬជាមន្តអាគម រក្សាឬទ្ធិអំណាច ឬរាសី។ ឧទាហរណ៍ អ្នកតាក្រហមក មានន័យថា អ្នកតាដែលមាន កន្សែងក្រហម រុំជាប់នៅលើ​ ក ជាកន្សែង ដែលមានចារយ័ន្ត ជាភាសាមន្តអាគម រក្សាឬទ្ធិអំណាច និងរាសី របស់ពលរដ្ឋដែលប្រកាន់អំពើល្អ។ ប្រពៃណីនៃការចារយ័ន្ត នៅលើ កន្សែងក្រហមនេះ មាននៅសេសសល់ រហូតដល់សព្វថ្ងៃ ដូចជាការចារយ័ន្ត លើក្រណាត់សំពត់ក្រហម ដើម្បីដាក់តាំង នៅលើជញ្ជាំងផ្ទះ សម្រាប់ការពាររាសី របស់ម្ចាស់ផ្ទះ និងអ្នកដែលរស់នៅ ក្នុងផ្ទះនោះ ឬការចារយ័ន្ត លើកន្សែងក្រហម ដើម្បីប្រគល់ជូន ដល់កងយុទ្ធជន ដែលត្រូវចេញ ទៅសមរភូមិ ដើម្បីជា ការប្រសិទ្ធពរ សុំអោយ មានឬទ្ធិ មានជ័យ ពេលប្រតិបត្តិការ ការពារជាតិ។ ជួនកាលទៀត យើងមានចារយន្ត័ លើកន្សែង អោយអ្នកកីឡាប្រដាល់ សម្រាប់ជួតក្បាល ចងនៅដើមដៃ ឬចងចង្កេះ មុនពេលឡើងសៃវៀនប្រកួតម្តងៗ។ មានកាលខ្លះទៀត មេមត់ ឬអ្នកចូលរូបមេមត់ ដែលជា វិញ្ញាណរក្សា វិន័យនិងសណ្តាប់ធ្នាប់ ប្រចាំភូមិ ច្រើនជាអ្នកផ្តល់ គំនិតអប់រំប្រដៅទូន្មាន ដល់មនុស្សដែលធ្វើខុស មនុស្សមានជម្ងឺ ដើម្បីកែ ឬព្យាបាល អោយជានា មកល្អប្រសើរ ធម្មតាមកវិញ។ យើងច្រើនឃើញ រូបសំណាករបស់មេមត់ មានស្លៀកក្បិនខ្មៅ (តំណាងអោយ ភាពម៉ឺងម៉ាត់) ឬក្បិនក្រហម (តំណាងអោយរាសី ឬឬទ្ធិអំណាច) ពាក់អាវក្រហម បង់ក្រមាក្រហម នៅក្នុងខ្ទម កណ្តាលទីធ្លាក្នុងភូមិ។</p>
<br>
<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>

<p>ដោយសារហេតុថា ការប្រើកន្សែង ជាបន្ទះក្រណាត់ មានផ្ទាំងធំពេក អាចអោយទើសទាក់ ពិបាកនឹងរក្សា ជាពិសេស ពេលធ្វើដំណើរទៅច្បាំង ឬប្រតិបត្តិការងារ មមាញឹកផ្សេងៗ ដើម្បីការពារស្រុកភូមិ អ្នកស្រុកខ្លះ ក៏បែកគំនិត វេញអំបោះក្រហម ចងកាថាយ័ន្ត ចងចែកាច់ ភ្លុកដំរី ដែលគេប្រសិទ្ធីរួចហើយ ដើម្បីយកមកចងដៃ ចងចង្កេះ ពាក់ឆៀង ឬចងបន្តោង នៅក ជាជំនួសវិញ។ នៅក្នុងជំនឿនេះ រូបចម្លាក់អ្នកតា មេមត់ទាំងឡាយ ច្រើនស្លៀកក្បិនពណ៌ក្រហម ហើយបង់ក ជួតក្រមា ឬស្ពាយឆៀង ដោយកន្សែង ពណ៌ក្រហម ជានិច្ច។ ចំណែក ខ្ទមអ្នកតា ឬខ្ទមមេមត់ រមែងមាន ប្រក់ក្បឿងក្រហម ឬមានដំបូលក្រហម ជានិច្ចដែរ។ នៅក្នុងទំនៀមទម្លាប់នេះ គេច្រើននិយាយសំដៅ ទៅលើ អារក្សអ្នកតាព្រះភូមិ ថាជាវិញ្ញាណ តំណាងភេទបុរស គ្រប់គ្រងផ្នែកការពារទឹកដីស្រុកភូមិ ហើយមេមត់ និងជំនាងផ្ទះ ជាវិញ្ញាណ តំណាងភេទនារី គ្រប់គ្រងផ្នែករក្សាកូនចៅ ខាងវិន័យសណ្តាប់ធ្នាប់។ ចំណែកម្រេញគង្វាល ជាវិញ្ញាណ រក្សាការពារ កុមារ ជនជរា និង ជនពិការ។ រីឯមេធ្មប់វិញ គេនិយាយសំដៅទៅ វិញ្ញាណយាយី ច្រើនមានភេទប្រុស ប្រៀបបានទៅនឹងយមរាជ ឬយមបាល។ ខ្មោចបិសាចជា វិញ្ញាណយាយី ​មានភេទជាប្រុស។ ព្រាយនិងអាប ជាតំណាង វិញ្ញាណយាយី ជាភាវៈភេទស្រី។ ជំនឿវិញ្ញាណនិយមនេះ ក៏មាននៅសេសសល់ ជាបន្តៗមក ពាសពេញប្រទេសខ្មែរ លាវ​ ថៃ ភូមា បឹងក្លាដែស ឥណ្ឌូនេស៊ី និងវៀតណាមខាងត្បូង ជាពិសេស នៅសង្គមដែលមាន ទំនៀមទម្លាប់ប្រពៃណី រស់នៅ បែបបុរាណនៅឡើយ។</p>
<figure><img src="http://www.dnt-news.com/images/contents/news/1168/13q.jpg"/></figure>
<br>

<h2>២/ អំពីការចងអំបោះពណ៌ស៖</h2>
<p>នៅពេលសាសនាព្រាហ្ម ចាប់លាតឥទ្ធិពល មកដល់ប្រទេសខ្មែរ តាមរយៈអនុភាព នៃព្រះចៅគ្រប់គ្រងផែនដី ពលរដ្ឋយើង បានកត់សំគាល់ ឃើញថា ពពួកព្រាហ្ម កាន់កិច្ចការរាជវាំង អមមហាក្សត្រ ប្រចាំនគរ សុទ្ធតែ ស្លៀកពាក់ ពណ៌ស ឈ្នួតក៏មានពណ៌ស កន្សែងពានា ក៏ពណ៌ស ជាតំណាងពណ៌បរិសុទ្ធ និងភាពស្មោះត្រង់ ចំពោះព្រះ ម៉្យាងទៀត ក៏ជាតំណាង ឋានន្តរសក្តិប្រសើរខ្ពស់ខ្ពស់ នៅក្នុងប្រទេសដែរ។ នៅក្នុងជំនឿព្រាហ្មសាសនានេះ គេប្រារព្ធកំណើតរបស់មនុស្ស ដោយប្រើក្រណាត់ស រុំទារក នៅពេលប្រសូត្រឡើងភ្លាម រួចហើយគេធ្វើពិធីប្រសិទ្ធី ដោយផ្តិម្សៅស មួយតំណក់ នៅលើថ្ងាសទារក ចន្លោះចិញ្ចើមទាំងគូ ជាតំណាង តំណក់ជីវិតមួយ ឬតំណក់ទឹកអម្រិត ដែលប្រទានមកពីព្រះសិវៈ គីព្រះបង្កើតលោក។ នៅក្នុង ព្រាហ្មញ្ញសាសនា ខ្មែរយើងមានជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត មានព្រះឥសូរ ជាតំណាងភាវៈជាឪពុក គ្រប់គ្រងលោក (សំដៅទៅលើក្រុមគ្រួសារ) និងព្រះនរាយណ៍ ជាតំណាងភាវៈជាម្តាយ ដែលច្រើនមានរូបចម្លាក់ មានស្នាមញញឹម ស្រស់ស្អាត មានដៃ៨កាន់សាស្រ្តាវុទ្ធ ឈរជាន់ទារក ក្នុងអត្ថន័យថា ម្តាយរក្សាកូន ក្រោមអាណាព្យាបាលរបស់ខ្លួន ដោយធ្វើការមមាញឹក ដូចមានដៃ៨ដូច្នោះឯង សម្រាប់រក្សាថែថួនកូនដែលនៅក្រោមអាណាព្យាបាលរបស់ខ្លួន អោយបានទទួល ការរស់នៅសុខសប្បាយ។ នៅក្នុងសាសនានេះ ខ្មែរយើងជំនាន់បុរាណ បានយកថ្មឆ្លាក់ រូបលឹង្គឥសូរ ឆ្លាក់បញ្ឈរ ពីលើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ រវាងបុរសនិងស្រ្តី ដើម្បីបង្កកំណើតជីវិត ហើយយើងក៏មានជំនឿទៅលើ សភាវៈបួនមុខទៀត គឺ ដីទឹកភ្លើងខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា) ដែលជាសភាវៈសម្រាប់បម្រើទ្រទ្រង់ជីវិតមនុស្ស នៅលើលោក។</p>
<figure><img src="http://www.dnt-news.com/images/contents/news/1168/12q.jpg"/></figure>
<br>
<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>
<br>

<p>លុះដល់ពេល មនុស្សប្រុសស្រី មានគូស្រករ គេច្រើនប្រសិទ្ធី ដោយប្រីម្សៅពណ៌ស បីតំណក់ ផ្តិតទៅលើថ្ងាស កូនកម្លោះនិងកូនក្រមុំ ជាសញ្ញាតំណាងក្រុមគ្រួសារ ដែលមានមុំបីជ្រុង គឺឳពុក ម្តាយ និងកូន គឺមានន័យថា គេបានទទួល ពរប្រសិទ្ធីពីព្រះ យ៉ាងប្រសើរ ដើម្បីរៀបចំខ្លួនទទួលនាទី ជាប្តីប្រពន្ធ និងជាឳពុកម្តាយ ពេញសម្រុងហើយ។ នៅពេលមនុស្សស្លាប់ លាចាកលោកទៅវិញ គេធ្វើពិធីប្រសិទ្ធីលាសព យ៉ាងពិសេសមួយ ដោយយកម្សៅស មកផ្តិតគូរ ជាឆ្នូតវែងៗ តាមបណ្តោយថ្ងាសរបស់សព ហើយយកក្រណាត់ស មកគ្រប រុំសពមនុស្ស ជាតំណាងពរប្រសិទ្ធី លាងបាបកម្ម ទាំងឡាយ ដែលខ្លួនគេបានធ្វើ កាលពីនៅរស់ (Purifying the soul) ដើម្បីបញ្ជូនវិញ្ញាណរបស់សពនោះ អោយធ្វើដំណើរទៅឋានសួគ៌ ដោយសេចក្តីស្ងប់សុខ។ នៅក្នុងជំនឿនេះ ព្រាហ្ម ឬអាចារ្យ ជាអ្នកបួស និយមស្លៀកស ពាក់ស ពានាក្រមាស តែមិនកោរសក់ទេ។ ម៉្យាងទៀត ដើម្បីបង្ហាញនូវកម្រិត ឋាននន្តរសក្តិរបស់អ្នកផ្នួសនិមួយៗ នៅក្នុងជួរសាសនា ពពួកព្រាហ្មទាំងនេះ ច្រើនផ្តិតម្សៅក្រហមបន្តក់ នៅលើប្រជុំចិញ្ចើម ឬគូរឆ្នូតម្សៅស ម្សៅក្រហម នៅលើថ្ងាស ជាស្នាមវែងៗ តាមបណ្តោយថ្ងាស។ មានកាលខ្លះទៀត គេសាក់ គោរមងារ នៅលើដើមដៃ ក្បែរស្មា ឬនៅលើខ្នងជិតកញ្ចឹងក ឬនៅលើខ្នងដៃ ដើម្បីជាការកត់សំគាល់វណ្ណៈ របស់ព្រាហ្ម នៅក្នុងជួរសាសនា។</p> 

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>
<br>
<p>លុះជំនឿនេះ បានចូលមកប្រឡូក ឥទ្ធិពល ជាមួយនឹងជំនឿវិញ្ញាណនិយម ដែលមាននៅលើទឹកដីខ្មែរយូរមកហើយ នោះទើបបានជាយើងឃើញមាន ការត្រងទទួលយកប្រពៃណី នៃការស្លៀកពាក់ពណ៌ស ចងអំបោះស ចារយ័ន្តលើក្រណាត់ស ការសាក់យ័ន្តលើស្បែកមនុស្ស លាយឡំគ្នា កាន់តែច្រើនឡើងៗ ដោយមិនដឹងថា ពណ៌មួយណា សំខាន់ជាងមួយណា។ ខ្លះមានគំនិតប្រកាន់ថា ពណ៌ស ជាពណ៌ប្រសើរ ជាងពណ៌ក្រហម ព្រោះជាពណ៌ ដែលស្តេចគ្រប់គ្រងផែនដី គោរពលើកតម្កើងជាងគេ។ ខ្លះទៀតថា ពណ៌ក្រហម ជាមន្តអាគម ពិតប្រាកដ ហើយសក្តិសិទ្ធិជាង ព្រោះជាតំណាងរាសី និងអំណាច មិនដូចពណ៌ស ដែលទន់ភ្លន់បរិសុទ្ធ ក្នុងធម៌ព្រះ ដោយគ្មានអំណាចតវ៉ាបាន។ ចំណែកប្រពៃណីបន្តក់ម្សៅស នៅប្រជុំចិញ្ចើម មាននៅសល់នៅក្នុងប្រទេសថៃ និងប្រទេសលាវ តែពុំសូវឃើញមាន នៅក្នុងប្រទេសខ្មែរបច្ចុប្បន្ន នេះទៀតទេ។</p>

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1669368669804299_1669368723137627&adtype=banner300x250"></iframe>
</figure>
<br>

 
</article>
</body>
</html>

No comments:

Post a Comment